GuidePedia

មហាវិទ្យាល័យមួយក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ត្រូវបាន ប៉ូលីសធ្វើការ ស៊ើបអង្កេត យ៉ាងសំងាត់ បន្ទាប់ពីមានការ រាយការណ៍ ថា សាលាមួយនេះ មានបង្កប់បនស្រី ហើយធ្វើការ បញ្ចុះតំលៃ ដល់សិស្សរបស់ខ្លួន  ក្នុងការ ផ្តល់សេវាកម្មផ្លូវភេទ។ សិស្សមួយចំនួន នៃមហាវិទ្យាល័យ ពហុបច្ចេកវិទ្យា Wuchang Polytechnic មួយនេះបាន ប្រាប់ថា ពួកគេមិនពេញចិត្ត រាល់ទង្វើអាក្រក់ របស់អ្នកគ្រប់គ្រងសាលា ព្រោះថា វាអាចប៉ះពាល់ដល់ការ រៀនសូត្រ របស់ពួកគេ។ តាមប្រភពពត៌មាន បានអោយដឹងថា មហាវិទ្យាល័យ មួយនេះ ត្រូវបាន គេយកអាគារ មួយចំនួនធ្វើជា សណ្ឋាគារ សំរាប់បំរើសេវាកម្មផ្លូវ ភេទដល់សិស្ស របស់ខ្លូន ហើយ សិស្សដែល បង្ហាញ កាតសិស្សសាលា នឹងមានការ បញ្ចុះតំលៃពិសេស ថែមទៀតផង។ ទោះជាយ៉ាងណាក្តី ពេលនេះ​មហាវិទ្យាល័យ មួយនេះ ត្រូវបានគេ បិទផ្អាកបណ្តោះអាសន្ន ដើម្បីអោយ ប៉ូលីសធ្វើការ ស៊ើបអង្កេត អោយបានម៉ត់ចត់ ទើបមានវិធានការតាមក្រោយ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះមហាវិទ្យាល័យមួយនេះ?



KHMER-PRESS
 
Top